អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងតាមរយៈ Facebook ថា មានជនជាតិវៀតណាមម្នាក់ ឈ្មោះ Bao Lam បានចូលមក Comment វាយប្រហាររិះគន់សម្តេច ដោយសាររឿងផ្ទាល់ខ្លួនរបស់ប្រទេសគាត់ និងប្រទេសដទៃ។ ប៉ុន្តែត្រូវបានសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបវិញថា ឲ្យដោះស្រាយបញ្ហាទាំងឡាយ ជាមួយប្រទេសដែលកំពុងមានបញ្ហាជាមួយគ្នា ដោយសន្តិវិធី កុំយកកម្ពុជាទៅបង្ករឿងជាមួយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានជនជាតិវៀតណាមម្នាក់ ឈ្មោះ Bao Lam ចូលមក Comment វាយប្រហារខ្ញុំដោយសាររឿង ផ្ទាល់ខ្លួនរបស់ប្រទេសគាត់ និងប្រទេសដទៃ។ ខ្ញុំបានប្រាប់ទៅគាត់អោយដោះស្រាយបញ្ហាទាំងឡាយ ជាមួយប្រទេសដែលកំពុងមានបញ្ហាជាមួយគ្នាដោយសន្តិវិធី កុំយកកម្ពុជាទៅបង្ករឿងជាមួយ។ ចំពោះខ្ញុំគឺស្មោះត្រង់ជាមួយជាតិខ្ញុំ ជាមួយព្រះមហាក្សត្រខ្ញុំ និងជាមួយភរិយាខ្ញុំ។ ហើយខ្ញុំបានសួរគាត់ទៀតថា តើពាក្យដែលគាត់លើកយកមកនិយាយក្នុង Page ខ្ញុំនេះជាគំនិតផ្ទាល់ខ្លួន ឬជាពាក្យណែនាំពីមេដឹកនាំវៀតណាម?»
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed